គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់តាំងលោកស្រី ឡេង ចាន់ភួង និងលោក មាឃ សីហា អ្នកជំនាញការច្បាប់នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) ចូលរួមទស្សនកិច្ចសិក្សា និងជួបពិភាក្សាស្តីពីការរៀបចំក្រមរដ្ឋបាលកម្ពុជា ជាមួយសាកលវិទ្យាល័យ Paris 1 Panthéon-Sorbonne និងតុលាការគណនេយ្យ ។

នាព្រឹកថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ សាធារណរដ្ឋបារាំង ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់តាំង លោកស្រី ឡេង ចាន់ភួង និងលោក មាឃ សីហា អ្នកជំនាញការច្បាប់នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) ចូលរួមទស្សនកិច្ចសិក្សានិងកិច្ចពិភាក្សាជាមួយតំណាងសាកលវិទ្យាល័យ Paris 1 Panthéon-Sorbonne ដើម្បីស្វែងយល់អំពីទស្សនៈនៃវិទ្យាសាស្ត្រលើការសិក្សានិងរៀបចំក្រមរដ្ឋបាល និងជាមួយតុលាការគណនេយ្យ ដើម្បីស្វែងយល់អំពីយន្តការនៃការធានាប្រសិទ្ធភាពនៃការប្រើប្រាស់ថវិការដ្ឋ និងដំណើរការ ក៏ដូចជាយន្តការត្រួតពិនិត្យ និងវាយតម្លៃរបស់តុលាការគណនេយ្យ។ ទស្សនកិច្ចសិក្សានិងកិច្ចពិភាក្សានេះ ដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សមាជិក គ.ក.ច.និងជាសហប្រធានក្រុមការងារបច្ចេកទេសរៀបចំក្រមរដ្ឋបាល។