គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់តាំងលោកស្រី ឡេង ចាន់ភួង និងលោក មាឃ សីហា អ្នកជំនាញការច្បាប់នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) ចូលរួមទស្សនកិច្ចសិក្សា និងជួបពិភាក្សាស្តីពីការរៀបចំក្រមរដ្ឋបាលកម្ពុជា ជាមួយអគ្គនាយកដ្ឋានសមូហភាពដែនដី នៃក្រសួងមហាផ្ទៃសាធារណរដ្ឋបារាំង។

នាព្រឹកថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ សាធារណរដ្ឋបារាំង ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់តាំង លោកស្រី ឡេង ចាន់ភួង និងលោក មាឃ សីហា អ្នកជំនាញការច្បាប់នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) ចូលរួមទស្សនកិច្ចសិក្សានិងកិច្ចពិភាក្សាជាមួយលោក Xavier Barrois អគ្គនាយករង នៃអគ្គនាយកដ្ឋានសមូហភាពដែនដី នៃក្រសួងមហាផ្ទៃសាធារណរដ្ឋបារាំង ដើម្បីស្វែងយល់អំពីយន្តការវិមជ្ឈការ ស្វ័យភាពមូលដ្ឋាន និងការត្រួតពិនិត្យនីត្យានុកូលភាព សម្រាប់ជាធាតុចូលពិចារណាក្នុងការរៀបចំក្រមរដ្ឋបាល។
ទស្សនកិច្ចសិក្សានិងកិច្ចពិភាក្សានេះ ដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សមាជិក គ.ក.ច.និងជាសហប្រធានក្រុមការងារបច្ចេកទេសរៀបចំក្រមរដ្ឋបាល។