គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់តាំងលោកស្រី ឡេង ចាន់ភួង និងលោក មាឃ សីហា អ្នកជំនាញការច្បាប់នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) ចូលរួមទស្សនកិច្ចសិក្សា និងជួបពិភាក្សាស្តីពីការរៀបចំក្រមរដ្ឋបាលកម្ពុជា ជាមួយក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋបារាំង។

នាព្រឹកថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ សាធារណរដ្ឋបារាំង ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់តាំង លោកស្រី ឡេង ចាន់ភួង និងលោក មាឃ សីហា អ្នកជំនាញការច្បាប់នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) ចូលរួមទស្សនកិច្ចសិក្សានិងកិច្ចពិភាក្សាជាមួយ លោក Rémy Schwartz ប្រធានផ្នែកសិក្សា ទស្សនវិស័យ និងសហប្រតិបត្តិការ និងអ្នកជំនាញនៃក្រុមប្រឹក្សារដ្ឋបារាំង ដើម្បីស្វែងយល់អំពីតួនាទីរបស់ក្រុមប្រឹក្សារដ្ឋបារាំង ក្នុងនាមជាតុលាការកំពូលរដ្ឋបាលនិងជាទីប្រឹក្សាច្បាប់ជូនរដ្ឋាភិបាល និងកំណត់គោលការណ៍គតិយុត្ត ក៏ដូចជាយន្តការត្រួតពិនិត្យសេចក្តីព្រាងច្បាប់។
ទស្សនកិច្ចសិក្សានិងកិច្ចពិភាក្សានេះ ដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សមាជិក គ.ក.ច.និងជាសហប្រធានក្រុមការងារបច្ចេកទេសរៀបចំក្រមរដ្ឋបាល។