នារសៀលថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ សាធារណរដ្ឋបារាំង ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់តាំង លោកស្រី ឡេង ចាន់ភួង និងលោក មាឃ សីហា អ្នកជំនាញការច្បាប់នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) ចូលរួមកិច្ចពិភាក្សាជាមួយលោកស្រី Hélène Michot អភិបាលរងក្រុង ទទួលបន្ទុកពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ និងកិច្ចការអន្តរជាតិ និងសហការី។
ទស្សនកិច្ចសិក្សា និងកិច្ចពិភាក្សានេះ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សមាជិក គ.ក.ច.និងជាសហប្រធានក្រុមការងារបច្ចេកទេសរៀបចំក្រមរដ្ឋបាល។ ទស្សនកិច្ចនៅទីក្រុង Rouenនេះ រៀបចំឡើងដើម្បីស្វែងយល់អំពីដំណើរការការងារនៅរដ្ឋបាលដែនដី
ការអនុវត្តជាក់ស្តែងពាក់ព័ន្ធនឹងការប្រគល់សិទ្ធិអំណាច ការទទួលខុសត្រូវ ការធ្វើសេចក្តីសម្រេចចិត្ត និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។