គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់តាំង លោក ហួរ ប៉ូពិធាន អ្នកជំនាញការច្បាប់នៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) ចូលរួមកិច្ចប្រជុំបច្ចេកទេសដើម្បីពិនិត្យ និងពិភាក្សា លើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីនីតិវិធីនៃការវិនិយោគ ការដេញថ្លៃជាសាធារណៈ ឬការជួលតាមការព្រមព្រៀង និងការបង់ថ្លៃឈ្នួលនេសាទ។

នាព្រឹកថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការគណៈរដ្ឋមន្រ្តី ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់តាំង លោក ហួរ ប៉ូពិធាន អ្នកជំនាញការច្បាប់នៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) ចូលរួមកិច្ចប្រជុំបច្ចេកទេសដើម្បីពិនិត្យ និងពិភាក្សា លើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីនីតិវិធីនៃការវិនិយោគ ការដេញថ្លៃជាសាធារណៈ ឬការជួលតាមការព្រមព្រៀង និងការបង់ថ្លៃឈ្នួលនេសាទក្រោមអធិបតីភាព ឯកឧត្តម សុក ផេង រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី និងជាអនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងឯកឧត្តម ម៉ម សារិទ្ធ សមាជិកអចិន្រ្តៃយ៍ និងជាប្រធានក្រុមទី២នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។
កិច្ចប្រជុំនេះមានគោលបំណង ពិភាក្សា និងផ្ដល់ធាតុចូលលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីនីតិវិធីនៃការវិនិយោគ ការដេញថ្លៃជាសាធារណៈ ឬការជួលតាមការព្រមព្រៀង និងការបង់ថ្លៃឈ្នួល។
កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ សមាជិក សមាជិកា ក្រុមប្រឹក្សាអ្នកច្បាប់ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ តំណាងក្រសួង ស្ថាប័ន តំណាងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងភាគីពាក់ព័ន្ធទាំងអស់។