នារសៀលថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នាគេហដ្ឋានសព ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានដឹកនាំគណៈប្រតិភូទៅគោរពវិញ្ញាណក្ខ័ន្ធ ឧបាសកធម្មានុសរណាភិរ័ក្ខមុនីព្រឹទ្ធមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លុយ សួន ត្រូវជាឪពុកបង្កើត ឯកឧត្តម លុយ សុន រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាក្នុងបរិយាកាសដ៏សែនវិយោគនេះ ក្នុងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការ ជំនាញការច្បាប់ ព្រមទាំងបុគ្គលិកនៃអគ្គលេខាធិការដ្ឋាន គ.ក.ច. ទាំងអស់ សូមចូលរួមរំលែកទុក្ខ និងសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុត ចំពោះមរណភាព ឧបាសកធម្មានុសរណាភិរ័ក្ខមុនីព្រឹទ្ធមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍គឺជាការបាត់បង់ នូវស្វាមី ឪពុក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌ ចំពោះភរិយា កូនៗ ចៅប្រុស ចៅស្រី រួមនឹងញាតិមិត្តជិតឆ្ងាយជាទីស្រឡាញ់ទាំងអស់។ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ជំនាញការច្បាប់ និងមន្រ្តីទាំងអស់នៃអគ្គលេខាធិការដ្ឋាន គ.ក.ច. យើងខ្ញុំសូមលំឱនកាយវាចាចិត្តគោរពដល់វិញ្ញាណក្ខ័ន្ធឧបាសកធម្មានុសរណាភិរ័ក្ខមុនីព្រឹទ្ធមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លុយ សួន ប្រកបដោយក្តីអាឡោះអាល័យជាទីបំផុត និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ សូមជួយនាំដួងវិញ្ញាណក្ខ័ន្ធរបស់អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ បានទៅកាន់ទីឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានដឹកនាំគណៈប្រតិភូទៅគោរពវិញ្ញាណក្ខ័ន្ធ ឧបាសកធម្មានុសរណាភិរ័ក្ខមុនីព្រឹទ្ធមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លុយ សួន ត្រូវជាឪពុកបង្កើត ឯកឧត្តម លុយ សុន រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
ថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦
ព័ត៌មានផ្សេងទៀត