នារសៀលថ្ងៃចន្ទទី០៥ ខែតុលា ឆ្នាំ២០២៦ នៅទីស្ដីការគណៈរដ្ឋមន្រ្តី ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់តាំងលោក ឌិន សុីដែន, លោក ច័ន្ទតារា រ៉ូម៉ែន និងលោក នៅ ដានន្ទ អ្នកជំនាញការច្បាប់នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់អញ្ជើញចូលរួមកិច្ចប្រជុំជាមួយក្រុមប្រឹក្សាអ្នកច្បាប់ លើការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីការផ្ទេរបច្ចេកវិទ្យា ក្រោមអធិបតីភាពឯកឧត្តម ស៊ា ម៉ៅ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអ្នកច្បាប់។
កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការសមាជិក សមាជិកា ក្រុមប្រឹក្សាអ្នកច្បាប់ តំណាងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងមន្រ្តីពាក់ព័ន្ធទាំងអស់។