គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ឯកឧត្តម ប៉ែន ប៊ុនឈា អគ្គលេខាធិការស្ដីទី នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.)។

នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅទីស្នាក់ការអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) ឯកឧត្តម ប៉ែន ប៊ុនឈា អគ្គលេខាធិការស្ដីទី នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង របស់អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) ដោយមានការចូលរួមពីសំណាក់ ប្រធាននាយកដ្ឋាន ព្រមទាំងអ្នកជំនាញការច្បាប់ នៃអគ្គលេខាធិការដ្ឋាន គ.ក.ច។