គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី អនុប្រធាននិងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញធ្វើដំណើរទស្សនកិច្ចទៅកាន់សាធារណៈរដ្ឋសិង្ហបុរី។

នាព្រឹកថ្ងៃអាទិត្យ ១០កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ, ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី អនុប្រធាននិងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញធ្វើដំណើរទស្សនកិច្ចទៅកាន់សាធារណៈរដ្ឋសិង្ហបុរី។ ទស្សនកិច្ចសិក្សាទៅកាន់ប្រទេសសិង្ហបុរីនេះ រៀបចំឡើងក្នុងគោលបំណងចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី Strategic Leadership and Public Governance for Senior Cambodia Officials នៅសាធារណៈរដ្ឋសិង្ហបុរី ។