នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) អមដោយជំនាញការច្បាប់២រូប នៃអគ្គលេខាដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់អញ្ចើញចូលរួមកិច្ចប្រជុំ ដើម្បីពិភាក្សាដើម្បីរៀបចំក្របខ័ណ្ឌ គតិយុត្ត និងក្របខ័ណ្ឌស្ថាប័ន អនុវត្តការងារ RIA កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម ប៉ិច សុខា អគ្គលេខាធិការក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងឯកឧត្តម នៅ បោនន័រ ឯកឧត្តម អេង រត្នមុនី និងសមាសភាពមួយចំនួន PMU៕