គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ដោយមានការអនុញ្ញាតពីឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធាន គ.ក.ច. ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាន និងជាអគ្គលេខាធិការ គ.ក.ច. បានចាត់លោក ឌិន ស៊ីដែន ជំនាញការច្បាប់ ជាតំណាងអគ្គលេខាធិការដ្ឋាន គ.ក.ច. ធ្វើទស្សនកិច្ចសិក្សានៅប្រទេសអូស្ត្រាលីដើម្បីស្វែងយល់ការអភិវឌ្ឍន៍ស្ថាប័ន និងកែទម្រង់ច្បាប់។ ក្នុងដំណើរទស្សនកិច្ចនេះ តំណាងអគ្គលេខាធិការដ្ឋាន គ.ក.ច. បានជួបជាមួយស្ថាប័នដូចខាងក្រោម៖

១. កិច្ចប្រជុំតុមូលដឹកនាំដោយលោកស្រីសាស្ត្រាចារ្យ Veronica Taylor ជាមួយ បេក្ខជនបណ្ឌិតនៅ សាលាផ្នែកបទប្បញ្ញត្តិនិងអភិបាលកិច្ចនៃសាកលវិទ្យាល័យជាតិអូស្ត្រាលី អតីតនិងមន្រ្តីជាន់ខ្ពស់ដែលបានបំពេញការងារផ្នែកកែទម្រង់ច្បាប់ និងបទប្បញ្ញត្តិអូស្ត្រាលី និងនូវែលហ្សេឡង់

២. លោក Terry Hills ប្រធានស្តីទីការិយាល័យវិភាគផលប៉ះពាល់ នៃទីស្តីការនាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តី

៣. លោកស្រី Meredith Leigh ប្រធានការិយាល័យតាក់តែងច្បាប់នៃរដ្ឋាភិបាលអូស្ត្រាលី

៤. លោកស្រី Ruth Barson នាយកប្រតិបត្តិនៃគណៈកម្មាធិការកែទម្រង់ច្បាប់អូស្ត្រាលី

៥. លោកសាស្រ្តាចារ្យ Andrew Godwin នាយកថ្នាក់អនុបណ្ឌិតនៃមហាវិទ្យាល័យច្បាប់ នៃសាកលវិទ្យាល័យ Melbourne ជាទីប្រឹក្សាពិសេស និងជាអតីតនាយកប្រតិបត្តិនៃនៃគណៈកម្មាធិការកែទម្រង់ច្បាប់អូស្ត្រាលី
ដំណើរទស្សនកិច្ចនេះធ្វើឡើងក្រោយពីវគ្គបណ្តុះបណ្តាលការពង្រឹងសមត្ថភាពនៅក្នុងការកែទម្រង់ប្រព័ន្ធច្បាប់នៅកម្ពុជា ដើម្បីផ្សារភ្ជាប់ការសិក្សាទ្រឹស្តីនិងការអនុវត្តជាក់ស្តែង។