គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធានក្រុម និងជាអគ្គលេខាធិការនៃ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារចង្អៀត ដើម្បីពិនិត្យនិងពិភាក្សាលើការរៀបចំសេចក្តីព្រាងសេចក្តីសម្រេចបង្កើតគណៈកម្មការជំនាញទទួលបន្ទុកតាមវិស័យ នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់។

នាព្រឹកថ្ងៃសុក្រ ៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ មិថុនា ឆ្នាំ២០២៦ ទីស្ដីការគណៈរដ្ឋមន្រ្តី ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធានក្រុម និងជាអគ្គលេខាធិការនៃ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារចង្អៀត ដើម្បីពិនិត្យនិងពិភាក្សាលើការរៀបចំសេចក្តីព្រាងសេចក្តីសម្រេចបង្កើតគណៈកម្មការជំនាញទទួលបន្ទុកតាមវិស័យ នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់អមដោយអ្នជំនាញការច្បាប់នៃអគ្គលេខាធិការដ្ឋាន គ.ក.ច.។កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ ឯកឧត្តម អនុប្រធានគ.ក.ច., សមាជិក គ.ក.ច. និងឯកឧត្តម អនុប្រធាន និងអគ្គលេខាធិការរងក្រុមប្រឹក្សាអ្នកច្បាប់ផងដែរ។