គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយវាគ្មិនជាតិ និងអន្តរជាតិដើម្បីត្រៀមរៀបចំសិក្ខាសាលាស្ដីពីការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា ។

នារសៀលថ្ងៃពុធ ១២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ មិថុនា ឆ្នាំ២០២៦ ទីស្ដីការគណៈរដ្ឋមន្រ្តី ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយវាគ្មិនជាតិ និងអន្តរជាតិដើម្បីត្រៀមរៀបចំសិក្ខាសាលាស្ដីពីការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា អមដោយអ្នកជំនាញការច្បាប់នៃអគ្គលេខាធិការដ្ឋាន គ.ក.ច និងមានការចូលរួមពីវាគ្មិនជាតិចំនួន១រូប និងអន្តរជាតិចំនួន៤រូប រួមមាន៖ ឯកឧត្តម ស៊ុម សុខម្ភូ រដ្ឋលេខាធិការកិច្ចការព្រំដែន, លោកស្រី ELIZABETH CATTA, DR. ANNE SOPHIE MILLARD, លោក ISSEI SAKANO, លោក KAZUNAKI TAKAHASHI។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងត្រៀមលក្ខណៈសម្រាប់ការរៀបចំសិក្ខាសាលាស្ដីពីការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា។
កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី ជាអ្នកជំនាញការច្បាប់នៃអគ្គលេខាធិការដ្ឋាន គ.ក.ច ព្រមទាំងភាគីពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិ។