ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញចូលរួមសិក្ខាសាលាជាមួយតំណាងធនាគារពិភពលោក ស្តីពីប្រធានបទ «Impact of Insolvency Regimes,Lessons from Asia and Implicstions for Cambodia»។
នារសៀលថ្ងៃអង្គារ ១២កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នៅអគារវឌ្ឍនៈ TOWER ភ្នំពេញ ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាន និងជាអគ្គលេខាធិការនៃ គ.ក.ច. អមដោយ លោក ឌិន ស៊ីដែន ជំនាញការច្បាប់នៃ គ.ក.ច. បានចូលរួមសិក្ខាសាលាជាមួយតំណាងធនាគារពិភពលោក ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ស៊ា ម៉ៅ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការក្រុមប្រឹក្សាអ្នកច្បាប់ និងឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ។សិក្ខាសាលានេះក៏មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិក និងសមាជិកបម្រុងនៃក្រុមការងារជំនាញច្បាប់ពាណិជ្ជកម្ម នៃក្រុមប្រឹក្សាអ្នកច្បាប់ អគ្គលេខាធិការរង ប្រធាននាយកដ្ឋាននានា នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ព្រមទាំងភាគីពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិជាច្រើនរូបទៀត។