ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ ពិភាក្សាលើ៖១.សេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក២. សំណើសុំបន្តនីតិវិធីរៀបចំអនុក្រឹត្យស្តីពី ការកំណត់តំបន់ប្រើប្រាស់ដោយចីរភាព និងការធ្វើអនុប្បយោគពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋលើផ្ទៃដីទំហំ ១៧១,៧៦៦៥ (មួយរយចិតសិបមួយហិកតា ចិតសិបប្រាំមួយអា ហុកសិបប្រាំសង់ទីអា) ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមា ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី ក្រោមលក្ខខណ្ឌជួលក្នុងរយៈពេលមិនលើសពី ៥០(ហាសិប)ឆ្នាំ ឱ្យក្រុមហ៊ុនឌី.ធី.ស៊ីគ្រុប សម្រាប់វិនិយោគលើគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ។ ៣. គោរពស្នើសុំការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ទទួលស្គាល់សមាសភាពគណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អាណត្តិទី៩ ប្រចាំឆ្នាំ២០២៩-២០៣០
នារសៀលថ្ងៃអង្គារ ១២កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នៅទីស្ដីការគណៈរដ្ឋមន្រ្តី សាលប្រជុំក្រុមប្រឹក្សាអ្នកច្បាប់ ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ ពិភាក្សាលើ៖១.សេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក២. សំណើសុំបន្តនីតិវិធីរៀបចំអនុក្រឹត្យស្តីពី ការកំណត់តំបន់ប្រើប្រាស់ដោយចីរភាព និងការធ្វើអនុប្បយោគពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋលើផ្ទៃដីទំហំ ១៧១,៧៦៦៥ (មួយរយចិតសិបមួយហិកតា ចិតសិបប្រាំមួយអា ហុកសិបប្រាំសង់ទីអា)ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមា ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរីក្រោមលក្ខខណ្ឌជួលក្នុងរយៈពេលមិនលើសពី ៥០(ហាសិប)ឆ្នាំ ឱ្យក្រុមហ៊ុនឌី.ធី.ស៊ីគ្រុប សម្រាប់វិនិយោគលើគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ។ ៣. គោរពស្នើសុំការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ទទួលស្គាល់សមាសភាពគណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អាណត្តិទី៩ ប្រចាំឆ្នាំ២០២៩-២០៣០។
កិច្ចប្រជុំនេះក៏មានការចូលរួមពីឯកឧត្ដម លោកជំទាវ សមាជិក សមាជិកបម្រុង ក្រុមការងារទី២ក្រុមប្រឹក្សាអ្នកច្បាប់,ព្រមទាំងមន្រ្តីអគ្គលេខាធិកាដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់។