គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាជាមួយតំណាងធនាគារពិភពលោក ស្តីពីប្រធានបទ «Insolvency and Bankruptcy Reforms: Private Sector Development for Jobs – Technical Assistance Mission»។

នារសៀលថ្ងៃចន្ទ ១១ កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នៅបន្ទប់ប្រជុំក្រុមប្រឹក្សាអ្នកច្បាប់ ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាន និងជាអគ្គលេខាធិការនៃ គ.ក.ច. អមដោយ លោក ឌិន សុីដែន និងលោក ចាន់ តារារ៉ូមែន ជំនាញការច្បាប់នៃ គ.ក.ច. បានចូលរួមកិច្ចប្រជុំពិភាក្សាជាមួយតំណាងធនាគារពិភពលោក ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ស៊ា ម៉ៅ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការក្រុមប្រឹក្សាអ្នកច្បាប់ និង លោកស្រី Soujanya Chodavarapu ជាអ្នកជំនាញជាន់ខ្ពស់ផ្នែកវិស័យឯកជន និងជាប្រធានក្រុមបេសកកម្ម (Senior Private Sector Specialist, Task Team Leader)។
កិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិក និងសមាជិកបម្រុងនៃក្រុមការងារជំនាញច្បាប់ពាណិជ្ជកម្ម នៃក្រុមប្រឹក្សាអ្នកច្បាប់ អគ្គលេខាធិការរង ប្រធាននាយកដ្ឋាននានា នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ព្រមទាំងមន្ត្រីរាជការជាច្រើនរូបទៀត។