គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់តាំង កញ្ញា ភោគ សិរីរតនា លោកស្រី ប៉ែន លីនណា និងលោក មិញ សុមេត្តា អ្នកជំនាញការច្បាប់នៃ គ.ក.ច. ចូលរួមក្នុងកិច្ចប្រជុំពិភាក្សាជាមួយ សាស្ត្រាចារ្យ Meiling Huang មន្ត្រីច្បាប់ជាន់ខ្ពស់នៃUNIDROIT និងជាសហនាយកនៃមជ្ឈមណ្ឌលច្បាប់អន្តរជាតិអាស៊ីរបស់ UNIDROIT (ATLC) លើការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា។

នារសៀលថ្ងៃសុក្រ ៨កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់តាំង កញ្ញា ភោគ សិរីរតនា លោកស្រី ប៉ែន លីនណា និងលោក មិញ សុមេត្តា អ្នកជំនាញការច្បាប់នៃ គ.ក.ច. ចូលរួមក្នុងកិច្ចប្រជុំពិភាក្សាជាមួយ សាស្ត្រាចារ្យ Meiling Huang មន្ត្រីច្បាប់ជាន់ខ្ពស់នៃUNIDROIT និងជាសហនាយកនៃមជ្ឈមណ្ឌលច្បាប់អន្តរជាតិអាស៊ីរបស់ UNIDROIT (ATLC) លើការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា។
កិច្ចប្រជុំនេះរៀបចំឡើង ដើម្បីពន្យល់ពីទិដ្ឋភាពទូទៅនៃក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគឺគោលដៅយុទ្ធសាស្រ្តនៃការកែទម្រង់ច្បាប់ដែលអាចសម្រេចតាមជំហាននៃការកែទម្រង់ច្បាប់ និងលំដាប់អទិភាពនៃសេចក្តីត្រូវការជាក់ស្តែង តាមរយៈការពិនិត្យានុភាវូបនីយកម្មនៃលិខិតបទដ្ឋានគតិយុត្ត សុខដុមភាវូបនីយកម្មនៃបទដ្ឋានគតិយុត្ត ឯកសណ្ឋាននូបនីយកម្មប្រព័ន្ធច្បាប់ និងបូរណភាពនៃប្រព័ន្ធច្បាប់​ និងចីរភាពនៃវប្បធម៌នីតិរដ្ឋ។ ក្នុងន័យនេះ ការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា គឺជាគំនិតផ្ដួចផ្ដើមនៃការកំណែទម្រង់ច្បាប់មួយដ៏សំខាន់ ដែលអាចរួមចំណែកដល់ការរៀបចំក្របខ័ណ្ឌគតិយុត្តមួយឱ្យកាន់តែមានភាពច្បាស់លាស់ និងអាចប៉ាន់ប្រមាណទុកជាមុនបាន សម្រាប់សកម្មភាពពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា។ កិច្ចប្រជុំនាថ្ងៃនេះ ក៏បានពិភាក្សាលម្អិតលើការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា ដែលគ្រោងនឹងរៀបចំនៅក្នុងខែ មិថុនាខាងមុខនេះ។