គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ឯកឧត្ដម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការនៃ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់ជំនាញការច្បាប់នៃ គ.ក.ច ចូលរួមក្នុងកិច្ចប្រជុំពិភក្សាស្តីពីវឌ្ឍនភាពនៃការអនុវត្តគម្រោងប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងការអនុវត្តបន្ត លើគម្រោងវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត។

នាព្រឹកថ្ងៃសុក្រ ៨កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់តាំង លោកស្រី ប៉ែន លីនណា និងកញ្ញា ភោគ សិរីរតនា​ ជំនាញការច្បាប់នៃ គ.ក.ច. ចូលរួមកិច្ចប្រជុំពិភាក្សាស្តីពី “វឌ្ឍនភាពនៃការអនុវត្តគម្រោងប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្តលើគម្រោងវាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA)។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ប៉ិច សុខា អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី អគ្គលេខាធិការនៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងជានាយកគម្រោងវាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត។ គោលបំណងសំខាន់នៃកិច្ចប្រជុំគឺដើម្បី ពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារដែលសម្រេចបានក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ពិភាក្សាលើបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយក្នុងការអនុវត្តគម្រោងវាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត កំណត់ទិសដៅការងារ និងផែនការសកម្មភាពសម្រាប់អនុវត្តបន្តឱ្យមានប្រសិទ្ធភាពខ្ពស់។