គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ឯកឧត្តម លី ច័ន្ទតុលា រដ្ឋ​លេខា​ធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្តីពីគម្រោងរៀបចំមជ្ឈមណ្ឌលទិន្នន័យច្បាប់និងគេហទំព័រច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា

ព្រឹកថ្ងៃចន្ទ ៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នៅទីស្នាក់ការ អ.គ.ក.ច. (OCIC) តាមរយៈប្រព័ន្ធវីដេអូ Microsoft Teams, ឯកឧត្តម លី ច័ន្ទតុលា រដ្ឋ​លេខា​ធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) និងមានការចូលរួមពីសំណាក់ឯកឧត្តម ប៉ែន ប៊ុនឈា អគ្គលខាធិការរង គ.ក.ច អមដោយអ្នកជំនាញការច្បាប់នៃ គ.ក.ច បានអញ្ជើញ ចូលរួមក្នុងកិច្ចប្រជុំពិភាក្សាជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្តីពីគម្រោងរៀបចំមជ្ឈមណ្ឌលទិន្នន័យច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី ជាមួយលោក Tristan J. Metcalfe អ្នកជំនាញជាន់ខ្ពស់ផ្នែកវិស័យសាធារណៈនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។ កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណងពិភាក្សាអំពីការរៀបចំប្រព័ន្ធមូលទិន្នន័យច្បាប់និងគេហទំព័រច្បាប់នៃរាជរដ្ឋាភិបាលកម្ពុជាសម្រាប់រក្សាទុកនិងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានា ដែលនិងអនុញ្ញាតឱ្យសាធារណជនអាចស្វែងរកលិខិតបទដ្ឋានគតិយុត្តនានាតាមរយៈគេហទំព័រច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា (chbab.gov.kh) ។