ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី អនុប្រធាននិងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់ ឯកឧត្តម សោម គន្ធា អគ្គលេខាធិការរងគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) ចូលរួមកិច្ចប្រជុំស្តីពីសេចក្ដីព្រាងនិយាមនីតិវិធីប្រតិបត្តិសម្រាប់តែងតាំងមន្ត្រីរាជការស៊ីវិលឱ្យកាន់មុខដំណែងក្នុងរចនាសម្ព័ន្ធនៃទីស្ដីការគណៈរដ្ឋមន្រ្តី និងអង្គភាពចំណុះ។
នាព្រឹកថ្ងៃអង្គារ ១៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់ ឯកឧត្តម សោម គន្ធា អគ្គលេខាធិការរង គ.ក.ច. អមដោយ លោក គួយ ស្តុះស្តែន អនុប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញាកិច្ចនៃ គ.ក.ច ចូលរួមកិច្ចប្រជុំស្តីពីសេចក្ដីព្រាងនិយាមនីតិវិធីប្រតិបត្តិ សម្រាប់តែងតាំងមន្ត្រីរាជការស៊ីវិលឱ្យកាន់មុខដំណែង ក្នុងរចនាសម្ព័ន្ធនៃទីស្ដីការគណៈរដ្ឋមន្រ្តី និងអង្គភាពចំណុះ ក្រោមអធិបតីភាពរបស់ឯកឧត្តម សំ ប៊ុនណា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអគ្គនាយកដ្ឋាន និងអង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្ត្រី។ ក្នុងកិច្ចប្រជុំនេះគឺមានគោលបំណងរៀបចំសេចក្ដីព្រាងនិយាមនីតិវិធីប្រតិបត្តិ សម្រាប់តែងតាំងមន្ត្រីរាជការស៊ីវិលឱ្យកាន់មុខដំណែងក្នុងរចនាសម្ព័ន្ធនៃទីស្ដីការគណៈរដ្ឋមន្រ្តី និងអង្គភាពចំណុះ។