គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ Legal Reform Committee

ព័ត៌មាន

ដោយមានការអនុញ្ញាតពីឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធាន គ.ក.ច. ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាន និងជាអគ្គលេខាធិការ គ.ក.ច. បានចាត់លោក ឌិន ស៊ីដែន ជំនាញការច្បាប់ ជាតំណាងអគ្គលេខាធិការដ្ឋាន គ.ក.ច. ធ្វើទស្សនកិច្ចសិក្សានៅប្រទេសអូស្ត្រាលីដើម្បីស្វែងយល់ការអភិវឌ្ឍន៍ស្ថាប័ន និងកែទម្រង់ច្បាប់។ ក្នុងដំណើរទស្សនកិច្ចនេះ តំណាងអគ្គលេខាធិការដ្ឋាន គ.ក.ច. បានជួបជាមួយស្ថាប័នដូចខាងក្រោម៖

អានបន្ត

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១របស់គណៈកម្មាធិការជាតិវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ (គ.វ.ប.អ.)

អានបន្ត

ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់តាំងលោក ច័ន្ទតារា រ៉ូម៉ែន អ្នកស្រី ប៉ែន លីនណា និងលោក ហួរ ប៉ូពិធាន ជាអ្នកជំនាញច្បាប់ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ចូលរួមកិច្ចប្រជុំស្តីពី ការផ្តល់ធាតុ និងខ្លឹមសារទម្រង់ទស្សនាទានស្តីពីតម្រូវការនៃការតាក់តែងច្បាប់ និងលិខិតបទដ្ឋាន ដែលក្រសួង/ស្ថាប័នទាំងអស់ត្រូវបំពេញ ក្នុងការរៀបចំផែនការកសាងច្បាប់ និងលិខិតបទដ្ឋាន។

អានបន្ត

ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយគណៈកម្មការជំនាញនៃរដ្ឋសភា ពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពី ការចូលជារដ្ឋភាគីអនុសញ្ញាអន្តរជាតិពាក់ព័ន្ធនឹងឧបករណ៍អាកាសយាន

អានបន្ត

ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ បានដឹកនាំគណៈប្រតិភូទៅគោរពវិញ្ញាណក្ខ័ន្ធ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ នេត សុគន្ធ ត្រូវជាបងស្រីបង្កើត ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

អានបន្ត

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដើម្បីសម្តែងការគួរសម និងជម្រាបលា

អានបន្ត