គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី អគ្គលេខាធិការគណៈកម្មការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) និងជាប្រធានគណៈមេធាវីអាណត្តិទី១៣និងទី១៤ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីពិសារសាមគ្គីនៃមហាសន្និបាតគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាលើកទី៣១

នាល្ងាចថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិជ្រោយចង្វារ ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី អគ្គលេខាធិការគណៈកម្មការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) និងជាប្រធានគណៈមេធាវីអាណត្តិទី១៣និងទី១៤ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីពិសារសាមគ្គីនៃមហាសន្និបាតគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាលើកទី៣១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី។
ពិធីពិសារអាហារមហាសន្និបាតគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាលើកទី៣១ មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តមប្រធានតុលាកំពូល លោកជំទាវអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល​ ឯកឧត្តម ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមានការចូលរួមពីសំណាក់សមាជិក សមាជិកា សហភាតា នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាជាច្រើនរូបផងដែរ។