គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ឯកឧត្តម ប៉ែន ប៊ុនឈា អគ្គលេខាធិការស្ដីទី និងឯកឧត្តម សោម គន្ធា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) អញ្ជើញចូលរួមសិក្ខាសាលាស្ដីពីការរៀបចំរបាយការណ៍វាយតម្លៃពាក់កណ្ដាលអាណត្តិ នៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។

នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ឯកឧត្តម ប៉ែន ប៊ុនឈា អគ្គលេខាធិការស្ដីទី និងឯកឧត្តម សោម គន្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) អញ្ជើញចូលរួមសិក្ខាសាលាស្ដីពីការរៀបចំរបាយការណ៍វាយតម្លៃពាក់កណ្ដាលអាណត្តិ នៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ក្រោមអធិបតីភាព ឯកឧត្តម ឈាង វណ្ណារិទ្ធ​រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី និងជាអគ្គលេខាធិការ គ.យ.ប។
សិក្ខាសាលានេះមានគោលបំណង ដើម្បីធានាថា របាយការណ៍វាយតម្លៃពាក់កណ្ដាលអាណត្តិ នៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ត្រូវបានរៀបចំដោយមានការយល់ដឹងរួម ប្រើប្រាស់វិធីសាស្រ្តតែមួយ និងឆ្លុះបញ្ចាំងបានគ្រប់ជ្រុងជ្រោយពីស្ថានភាពនៃការអនុវត្ត។
សិក្ខាសាលនេះ មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួង ស្ថាប័ន តំណាងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងភាគីពាក់ព័ន្ធទាំងអស់។