នារសៀ់លថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាននិងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានជួបពិសារអាហារពេលល្ងាចជាមួយថ្នាក់ដឹកនាំនៃសមាគម Henri Capitant នៃប្រទេសបារាំងដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងសមាគម Henri Capitant។
ជំនួបនេះ មានការអញ្ជើញចូលរួមពីលោកសាស្ត្រាចារ្យ Phillipe DUPICHOT ប្រធានសមាគម Henri Capitant លោកសាស្ត្រាចារ្យ Nicolas BINCTIN ក្រុមប្រឹក្សាភិបាលនៃសមាគម Henri Capitant និងលោកសាស្ត្រាចារ្យ Christophe VERNIERES អគ្គលេខាធិការរងនៃសមាគម Henri Capitant និងអ្នកជំនាញការច្បាប់នៃ
គ.ក.ច.។