នាថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងជាអគ្គលេខាធិការនៃ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើដើម្បីពិនិត្យ និងពិភាក្សាលើសំណើសុំជួលរយៈពេលវែង (ជួលអចិន្ត្រៃយ៍) ស្ថិតក្នុងដែនជម្រកសត្វព្រៃលំផាត់ ភូមិសាស្ត្រស្រែអង្រ្កង ស្រុកកូនមុំ ខេត្តរតនគិរី សម្រាប់អភិវឌ្ឍ និងសាងសង់រោងចក្រកែច្នៃជ័រកៅស៊ូ ដោយក្រុមហ៊ុន រតនៈឌី.អេច (ខេមបូឌា) រ៉ាប់ប៊ើរ ឯ.ក។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក និងសមាជិកបម្រុង នៃក្រុមការងារទី២ នៃក្រុមប្រឹក្សាអ្នកច្បាប់ ព្រមទាំងតំណាងក្រសួងបរិស្ថាន តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់។
កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងពិភាក្សាឱ្យបានលម្អិតលើទិដ្ឋភាពពាក់ព័ន្ធ ដើម្បីធានាថាការពិនិត្យសំណើប្រព្រឹត្តទៅស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងនីតិវិធីជាធរមាន។