នាសៀល ថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារ RAFFLE LE ROYAL PHNOM PENH ៖ ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់បានចាត់តាំងឯកឧត្តម ប៉ែន ប៊ុនឈា អគ្គលេខាធិការរងគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ អមដោយអ្នកជំនាញការច្បាប់នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ អញ្ជើញចូលរួមកិច្ចប្រជុំត្រៀមការចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី PERFORMANCE MANAGEMENT AND DELIVERY UNIT PEMANDU នៅប្រទេសម៉ាឡេស៊ី។
ក្រោមអធិបតីភាព ឯកឧត្តម ស៊ា ម៉ៅ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី និងឯកឧត្តម ហ៊ែល ចំរើន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កិច្ចប្រជុំនេះ មានគោលបំណងពិភាក្សាលើរបៀបវារៈចំនួន៤៖ ១). កិច្ចដំណើរការនៃវគ្គបណ្ដុះបណ្ដាល, ២). លទ្ធផលរំពឹងទុកនៃវគ្គបណ្ដុះបណ្ដាល, ៣. ការធ្វើដំណើរ និងការស្នាក់នៅ,៤). ផ្សេងៗ។
កិច្ចនេះមានការចូលរួមពី តំណាងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ តំណាងលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍនតាមបែបលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ តំណាងអគ្គលេខាធិការដ្ឋានដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់។