នារសៀល ថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាភូមិន្ទរដ្ឋបាល ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) ឯកឧត្តម សោម គន្ធា អគ្គលេខាធិការរងគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ អមដោយ អមដោយលោក គួយ ស្តុះស្តែន អនុប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញកិច្ច អមដោយលោក គួយ ស្តុះស្តែន អនុប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញកិច្ច ក្រោមអធិបតីភាពឯកឧត្តម យក់ ប៊ុនណា រដ្ឋមន្រ្តីស្ដីទីក្រសួងមុខងារសាធារណៈ ។កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនៃក្រសួងស្ថាប័ន ព្រមទាំងអគ្គនាយកដ្ឋានជំនាញ និងភាគីពាក់ព័ន្ធ ជាច្រើនរូបទៀត។
ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់ឯកឧត្តម សោម គន្ធា អគ្គលេខាធិការរងគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ចូលរួមកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងអនុក្រឹត្យស្តីពីគោលការណ៍ និងនីតិវិធីនៃការតែងតាំង ការបញ្ចប់មុខតំណែង ការផ្លាស់ប្តូរកន្លែងធ្វើការ និងការផ្ទេរអង្គរបស់មន្ត្រីសុខាភិបាល នៃអង្គភាពសុខាភិបាលមូលដ្ឋាន និងនិយាមនីតិវិធីប្រតិបត្តិ។
ថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦
ព័ត៌មានផ្សេងទៀត