នាព្រឹកថ្ងៃចន្ទ ១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាននិងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់លោក អៀប សុធានី អនុប្រធាននាយកដ្ឋានគោលនយោបាយ និងផែនការ និងលោកស្រី ឡេង ចាន់ភួង អ្នកជំនាញការច្បាប់នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍សមិទ្ធផលប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងជជែកពិភាក្សាអំពីរបាយការណ៍សមិទ្ធផលប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីនៃបណ្ដាលក្រសួង ស្ថាប័ន និងគណៈកម្មាធិការគន្លឹះទាំង៥ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់។
ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់លោក អៀប សុធានី អនុប្រធាននាយកដ្ឋានគោលនយោបាយ និងផែនការ និងលោកស្រី ឡេង ចាន់ភួង អ្នកជំនាញការច្បាប់នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ចូលរួមក្នុងកិច្ចប្រជុំតាមរយះប្រព័ន្ធវីដេអូ CONFERENCE ជាមួយគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍សមិទ្ធផលប្រចាំត្រីមាសទី១ ឆ្នាំ២០២៦។
ថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦
ព័ត៌មានផ្សេងទៀត