នាព្រឹកថ្ងៃចន្ទ ៨កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ មិថុនា ឆ្នាំ២០២៦ ទីស្នាក់ការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយវាគ្មិនកម្ពុជា ដើម្បីត្រៀមរៀបចំសិក្ខាសាលាស្ដីពីការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា អមដោយអ្នកជំនាញការច្បាប់នៃអគ្គលេខាធិការដ្ឋាន គ.ក.ច និងមានការចូលរួមពីវាគ្មិនជាតិចំនួន១រូប តំណាងវាគ្មិនចំនួន២រូប រួមមាន៖ លោកជំទាវ តាន់ ទេពីកណ្ណិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម , កញ្ញា យ៉ុន យ៉ារី តំណាងឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួង ពាណិជ្ជកម្ម , លោក ម៉េង និមល តំណាងសភាពាណិជ្ជកម្មកម្ពុជា ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងត្រៀមលក្ខណៈសម្រាប់ការរៀបចំសិក្ខាសាលាស្ដីពីការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា។
កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ លោក លោកស្រី ជាអ្នកជំនាញការច្បាប់នៃអគ្គលេខាធិការដ្ឋាន គ.ក.ច ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់។