គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សាលើ៖១).ករណីការបញ្ជូនសេចក្តីព្រាងអនុក្រឹត្យស្តីពីវិធាននិងនីតិវិធីនៃការធ្វើអធិការកិច្ចហិរញ្ញវត្ថុ(ថ្មី) ជូនទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីបន្តដំណើរការរៀបចំសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្ត អនុលោមតាមនីតិវិធីជាធរមាន។ ២). សំណើគោរពស្នើសុំការអនុញ្ញាតឱ្យនិយ័តករទូរគមនាគមន៍កម្ពុជាចូលជាសមាជិកគណៈកម្មាធិការអន្តរជាតិការពារខ្សែកាបបាតសមុទ្រ។៣). សេចក្តីព្រាងអនុក្រឹត្យស្តីពីការកែសម្រួលឧបសម្ព័ន្ធទី១(បញ្ជីអវិជ្ជមាន) និងឧបសម្ព័ន្ធទី២(បញ្ជីបែងចែកក្រុមនៃសកម្មភាពវិនិយោគ) នៃអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

នារសៀលថ្ងៃសុក្រ ១២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សាលើ៖១).ករណីការបញ្ជូនសេចក្តីព្រាងអនុក្រឹត្យស្តីពីវិធាននិងនីតិវិធីនៃការធ្វើអធិការកិច្ចហិរញ្ញវត្ថុ(ថ្មី) ជូនទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីបន្តដំណើរការរៀបចំសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្ត អនុលោមតាមនីតិវិធីជាធរមាន។ ២). សំណើគោរពស្នើសុំការអនុញ្ញាតឱ្យនិយ័តករទូរគមនាគមន៍កម្ពុជាចូលជាសមាជិកគណៈកម្មាធិការអន្តរជាតិការពារខ្សែកាបបាតសមុទ្រ។៣). សេចក្តីព្រាងអនុក្រឹត្យស្តីពីការកែសម្រួលឧបសម្ព័ន្ធទី១(បញ្ជីអវិជ្ជមាន) និងឧបសម្ព័ន្ធទី២(បញ្ជីបែងចែកក្រុមនៃសកម្មភាពវិនិយោគ) នៃអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យលើករណីការបញ្ជូនសេចក្តីព្រាងអនុក្រឹត្យស្តីពីវិធាននិងនីតិវិធីនៃការធ្វើអធិការកិច្ចហិរញ្ញវត្ថុ(ថ្មី) ជូនទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីបន្តដំណើរការរៀបចំសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្ត អនុលោមតាមនីតិវិធីជាធរមាន និង សំណើគោរពស្នើសុំការអនុញ្ញាតឱ្យនិយ័តករទូរគមនាគមន៍កម្ពុជាចូលជាសមាជិកគណៈកម្មាធិការអន្តរជាតិការពារខ្សែកាបបាតសមុទ្រ ព្រមសេចក្តីព្រាងអនុក្រឹត្យស្តីពីការកែសម្រួលឧបសម្ព័ន្ធទី១(បញ្ជីអវិជ្ជមាន) និងឧបសម្ព័ន្ធទី២(បញ្ជីបែងចែកក្រុមនៃសកម្មភាពវិនិយោគ) នៃអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ។ កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្ដម លោកជំទាវ សមាជិក សមាជិកបម្រុង ក្រុមការងារទី២ក្រុមប្រឹក្សាអ្នកច្បាប់,ព្រមទាំងមន្រ្តីអគ្គលេខាធិកាដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់។