គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី អនុប្រធាននិងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់ឯកឧត្តម សោម គន្ធា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន គ.ក.ច ចូលរួមកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងគម្រោងអភិវឌ្ឍន៍សមត្ថភាពនវានុវត្តរបស់អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់។

នាព្រឹកថ្ងៃអង្គារ ៩រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី អនុប្រធាននិងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់ឯកឧត្តម សោម គន្ធា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន គ.ក.ច ចូលរួមកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងគម្រោងអភិវឌ្ឍន៍សមត្ថភាពនវានុវត្តរបស់អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ អមដោយលោក គួយ ស្តុះស្តែន អនុប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញកិច្ច និងអ្នកជំនាញការច្បាប់នៃអគ្គលេខាធិការដ្ឋាន គ.ក.ច ក្រោមអធិបតីភាពរបស់ឯកឧត្តម ចែម ផល្លា អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សារៀបចំគម្រោងផែនការអភិវឌ្ឍន៍សមត្ថភាពនវានុវត្តន៍ដោយអង្គភាពសាមីផ្ទាល់រៀងៗខ្លួន ស្របតាមគោលការណ៍ណែនាំសម្រាប់អភិវឌ្ឍន៍គម្រោងកសាងសមត្ថភាពនវានុវត្តន៍នៃទីស្ដីការគណៈរដ្ឋមន្រ្តី។ កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី និងបុគ្គលពាក់ព័ន្ធផ្សេងទៀត។