គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី អនុប្រធាននិងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាធ្វើដំណើរទស្សនកិច្ចទៅកាន់សាធារណរដ្ឋហ្វីលីពីន។

នាព្រឹកថ្ងៃអង្គារ ០៨កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ, ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី អនុប្រធាននិងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាធ្វើដំណើរទស្សនកិច្ចទៅកាន់សាធារណរដ្ឋហ្វីលីពីនអមដោយអ្នកជំនាញការច្បាប់នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ចំនួន ៣រូប។ ទស្សនកិច្ចសិក្សាទៅកាន់សាធារណរដ្ឋហ្វីលីពីននេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ប៉ិច សុខាអនុរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ព្រមទាំងសមាជិកនៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។ ដំណើរទស្សនកិច្ចនេះរៀបចំឡើងក្នុងគោលបំណងចូលរួមកិច្ចប្រជុំលើកទី១១នៃបណ្ដាញអាស៊ាន OCED ស្ដីពីការអនុវត្តបទប្បញ្ញត្តិល្អ (THE 11TH MEETING OF THE ASEAN OCED GOOD REGULATORY PRATICE NETWORK – GRPN) នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ។