គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី អគ្គលេខាធិការគណៈកម្មការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) និងជាប្រធានគណៈមេធាវីអាណត្តិទី១៣និងទី១៤ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធីបិទមហាសន្និបាតគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាលើកទី៣១

នារសៀលថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិជ្រោយចង្វារ ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី អគ្គលេខាធិការគណៈកម្មការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) និងជាប្រធានគណៈមេធាវីអាណត្តិទី១៣និងទី១៤ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធីបិទមហាសន្និបាតគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាលើកទី៣១
មហាសន្និបាតគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាលើកទី៣១ត្រូវបានប្រកាសបិទដោយឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ព្រមទាំងមានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈមេធាវីអាណត្តិ៦ និងទី៧ , ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈមេធាវីអាណត្តិ១១និងទី១២,​ ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធានគណៈមេធាវីអាណត្តិ១៣ និងទី១៤ និងមានការចូលរួមពីសំណាក់សមាជិក សមាជិកា សហភាតា នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាជាច្រើនរូបផងដែរ។