គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី អគ្គលេខាធិការគណៈកម្មការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) និងជាប្រធានគណៈមេធាវីអាណត្តិទី១៣និងទី១៤ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងមហាសន្និបាតគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាលើកទី៣១

នាព្រឹកថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិជ្រោយចង្វារ ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី អគ្គលេខាធិការគណៈកម្មការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) និងជាប្រធានគណៈមេធាវីអាណត្តិទី១៣និងទី១៤ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងមហាសន្និបាតគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាលើកទី៣១។
មហាសន្និបាតគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាលើកទី៣១ មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តម សាយ បូរី ទីប្រឹក្សារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈមេធាវីអាណត្តិ១ និងទី២, ឯកឧត្តម ទេសរដ្ឋមន្រ្តី គី តិច ប្រធានគណៈមេធាវីអាណត្តិ៥ និងទី៦, ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈមេធាវីអាណត្តិ៦ និងទី៧, ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈមេធាវីអាណត្តិ៩ និងទី១០, ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈមេធាវីអាណត្តិ១១និងទី១២,​ ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធានគណៈមេធាវីអាណត្តិ១៣ និងទី១៤ និងមានការចូលរួមពីសំណាក់សមាជិក សមាជិកា សហភាតា នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាជាច្រើនរូបផងដែរ។