នាព្រឹកថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នៅទីស្នាក់ការអគ្គលេខាធិការដ្ឋាន គ.ក.ច. ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃ គ.ក.ច. បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពនៃការត្រៀមឯកសារ ខ្លឹមសារបទបង្ហាញ និងការងារសម្របសម្រួលពាក់ព័ន្ធ សម្រាប់ការចូលរួមកិច្ចប្រជុំលើកទី១១ នៃបណ្តាញអាស៊ាន-OECD ស្តីពីការអនុវត្តបទប្បញ្ញត្តិល្អ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។
ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់អគ្គលេខាធិការដ្ឋាន គ.ក.ច. ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពនៃការត្រៀមចូលរួមកិច្ចប្រជុំលើកទី១១ នៃបណ្តាញអាស៊ាន-OECD ស្តីពីការអនុវត្តបទប្បញ្ញត្តិល្អ (GRPN) នៅសាធារណរដ្ឋហ្វីលីពីន។
ថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦
ព័ត៌មានផ្សេងទៀត
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំលើកទី៣ របស់ក្រុមប្រឹក្សាជាតិដើម្បីផ្តល់ឋានៈសាស្ត្រាចារ្យ
ថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦