គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់តាំងលោក ណេង សីហា អ្នកជំនាញការច្បាប់នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់អញ្ជើញចូលរួមកិច្ចប្រជុំជំនាញបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាបន្តលើសេចក្ដីព្រាងច្បាប់ស្ដីពីគ្រប់គ្រងទំនិញគ្រោះថ្នាក់ ។

នាព្រឹកថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការគណៈរដ្ឋមន្រ្តីឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់តាំងលោក ណេង សីហា អ្នកជំនាញការច្បាប់នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់អញ្ជើញចូលរួមកិច្ចប្រជុំជំនាញបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាបន្តលើសេចក្ដីព្រាងច្បាប់ស្ដីពីគ្រប់គ្រងទំនិញគ្រោះថ្នាក់ ក្រោមអធិបតីភាពឯកឧត្តម អ៊ឹង សេរីវិសុទ្ធ អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងឯកឧត្តម ម៉ម សារិទ្ធ សមាជិកអចិន្រ្តៃយ៍ និងជាប្រធានក្រុមការងារទី២នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច​ វប្បធម៌។
កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការសមាជិក សមាជិកា ក្រុមប្រឹក្សាអ្នកច្បាប់ តំណាងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ តំណាងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងមន្រ្តីពាក់ព័ន្ធទាំងអស់។