គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់តាំងលោក ហេង គីមឡុង និងលោកស្រី គង់ វ៉ាន់ដា ភ្នាក់ងារជាតិជាប់កិច្ចសន្យានៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីរបៀបធ្វើកំណត់ហេតុកិច្ចប្រជុំ និងប្រតិចារឹកផ្សារភ្ជាប់ជាមួយនឹងការប្រើប្រាស់នូវបច្ចេកវិទ្យា AI។

នារសៀលថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការគណៈរដ្ឋមន្រ្តី ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់តាំងលោក ហេង គីមឡុង និងលោកស្រី គង់ វ៉ាន់ដា ភ្នាក់ងារជាតិជាប់កិច្ចសន្យានៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីរបៀបធ្វើកំណត់ហេតុកិច្ចប្រជុំ និងប្រតិចារឹកផ្សារភ្ជាប់ជាមួយនឹងការប្រប្រាស់នូវបច្ចេកវិទ្យា AI។
កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ​ និងមន្រ្តីពាក់ព័ន្ធទាំងអស់នៃបណ្ដាអង្គភាពចំណុះទីស្ដីការគណៈរដ្ឋមន្រ្តី។