នាព្រឹកថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) និងជាប្រធានគណៈកម្មការជំនាញទទួលបន្ទុកវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងបច្ចេកវិទ្យា បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ របស់គណៈកម្មការជំនាញទទួលបន្ទុកវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងបច្ចេកវិទ្យា ក្នុងគោលបំណងធ្វើកិច្ចពិភាក្សា ពិគ្រោះយោបល់ ប្រមូលគំនិត និងរៀបចំទិសដៅការងារបន្ទាប់របស់គណៈកម្មការ ឱ្យកាន់តែច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។
កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា ក្រុមជំនួយការនៃគណៈកម្មការជំនាញទទួលបន្ទុកវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងបច្ចេកវិទ្យា ថ្នាក់ដឹកនាំតាមនាយកដ្ឋាន មន្ត្រីរាជការ និងជំនាញការច្បាប់នៃអគ្គលេខាធិការដ្ឋាន គ.ក.ច. ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីលេខាធិការដ្ឋាននៃគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.)។