នាថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅទីស្នាក់ការអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់តាំង អ្នកជំនាញការច្បាប់ចំនួន៤រូប ចូលរួមក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកជំនាញការ ADB បណ្ឌិត K.R. Jonkeer និងលោក សំរិទ្ធ មាំមួន ដើម្បីពិនិត្យពិភាក្សាលើរបាយការណ៍វាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តលើសេចក្តីព្រាងច្បាប់ស្តីពីកិច្ចសន្យាពាណិជ្ជកម្ម និងសិក្សាអំពីគម្រោងស្តីពីការរៀបចំក្រមពាណិជ្ជកម្មកម្ពុជាដែលកំពុងរៀបចំដោយ គ.ក.ច។
ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់តាំង អ្នកជំនាញការច្បាប់ចំនួន៤រូប ចូលរួមក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកជំនាញការ ADB ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍វាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តលើសេចក្តីព្រាងច្បាប់ស្តីពីកិច្ចសន្យាពាណិជ្ជកម្ម និងសិក្សាអំពីគម្រោងស្តីពីការរៀបចំក្រមពាណិជ្ជកម្មកម្ពុជាដែលកំពុងរៀបចំដោយ គ.ក.ច។
ថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦