គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ដោយមានការអនុញ្ញាតពី ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់តាំងឯកឧត្តម ប៉ែន ប៊ុនឈា អគ្គលេខាធិការរងគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានដឹកនាំថ្នាក់ដឹកនាំនាយកដ្ឋាន មន្ត្រីរាជការ និងជំនាញការច្បាប់នៃអគ្គលេខាធិការដ្ឋាន គ.ក.ច. អញ្ជើញចូលរួមបាឋកថាស្តីពី «ក្រមពាណិជ្ជកម្មឯកសណ្ឋាន៖ ខ្លឹមសារសំខាន់ និងភាពពាក់ព័ន្ធ (The Uniform Commercial Code (UCC): Essence and Relevance)»។

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្រ្តី ដោយមានការអនុញ្ញាតពី ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃ គ.ក.ច. ឯកឧត្តម ប៉ែន ប៊ុនឈា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន គ.ក.ច. បានដឹកនាំថ្នាក់ដឹកនាំនាយកដ្ឋាន មន្ត្រីរាជការ និងជំនាញការច្បាប់ អញ្ជើញចូលរួមបាឋកថាស្តីពី «ក្រមពាណិជ្ជកម្មឯកសណ្ឋាន៖ ខ្លឹមសារសំខាន់ និងភាពពាក់ព័ន្ធ (The Uniform Commercial Code (UCC): Essence and Relevance)»។
បាឋកថានេះធ្វើបទបង្ហាញដោយ លោកបណ្ឌិត ព្រំ វីរៈ ប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានខេមអេដ (CamEd) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធាននៃ គ.ក.ច.។
បាឋកថានេះមានគោលបំណងចែករំលែកចំណេះដឹង និងទស្សនៈសំខាន់ៗពាក់ព័ន្ធនឹងក្រមពាណិជ្ជកម្មឯកសណ្ឋាន ដោយផ្តោតលើប្រវត្តិ ទ្រង់ទ្រាយ ខ្លឹមសារគោល ភាពពាក់ព័ន្ធ និងមេរៀនសំខាន់ៗដែលអាចយកមកពិចារណាសម្រាប់ការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា។