នាថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់តាំងលោក ឌិន ស៊ីដែន អ្នកជំនាញការច្បាប់ និងលោក គួយ ស្គុះស្តែន អនុប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញកិច្ច នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) ចូលរួមក្នុងកិច្ចប្រជុំណែនាំ និងផ្សព្វផ្សាយអំពីការពិពណ៌មុខតំណែងគ្រប់គ្រងរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការទីស្ដីការគណៈរដ្ឋមន្ត្រី។ កិច្ចប្រជុំនេះមានគោលបំណងណែនាំ និងផ្សព្វផ្សាយអំពីការពិពណ៌មុខតំណែងគ្រប់គ្រងរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធក្រោមចំណុះទីស្ដីការគណៈរដ្ឋមន្រ្តី។
ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់តាំងលោក ឌិន ស៊ីដែន អ្នកជំនាញការច្បាប់ និងលោក គួយ ស្គុះស្តែន អនុប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញកិច្ច នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) ចូលរួមក្នុងកិច្ចប្រជុំណែនាំ និងផ្សព្វផ្សាយអំពីការពិពណ៌មុខតំណែងគ្រប់គ្រងរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី
ថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦