គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់លោក មាឃ សីហា អ្នកជំនាញការច្បាប់នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ អញ្ជើញចូលរួមកិច្ចប្រជុំដើម្បីពិនិត្យ​ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីអន្តោប្រវេសន៍។

នាព្រឹក ថ្ងៃអង្គារ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នៅទីស្ដីការគណៈរដ្ឋមន្រ្តី៖ ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់លោក មាឃ សីហា អ្នកជំនាញការច្បាប់នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ អញ្ជើញចូលរួមកិច្ចប្រជុំដើម្បីពិនិត្យ​ និងពិភាក្សាលើ សេចក្ដីព្រាងច្បាប់ស្ដីពីអន្តោប្រវេសន៍ក្រោមអធិបតីភាព ឯកឧត្តម កែន សត្ថា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី
កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ និងផ្ដល់ធាតុចូលលើសេចក្ដីព្រាងច្បាប់ស្ដីពីអន្តោប្រវេសន៍។
កិច្ចប្រជុំនេះមានការចូលរួមពី តំណាងក្រុមប្រឹក្សាជាតិភាសាខ្មែរ តំណាងក្រុមប្រឹក្សាអ្នកច្បាប់ តំណាងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ព្រមទាំងតំណាងអគ្គលេខាធិការដ្ឋានដឹកនាំការកែទម្រង់ច្បាប់ ភាគីពាក់ព័ន្ធទាំងអស់។