គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាអនុប្រធាននិងអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាព ប្រចាំឆ្នាំ២០២៦ របស់បណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ។

នារព្រឹកថ្ងៃអង្គារ ៧កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាភូមិរដ្ឋបាល, ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាននិងជាអគ្គលេខាធិការគណៈកម្មការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) អមដោយ លោក គួយ ស្តុះស្តែន អនុប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញកិច្ច (អ.គ.ក.ច.) បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាព ប្រចាំឆ្នាំ២០២៦ របស់បណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ ក្រោមអធិបតីភាព ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ.។ កិច្ចប្រជុំនេះមានគោលបំណងដើម្បី លើកកម្ពស់ការអនុវត្តការងាររបស់បណ្តាញអគ្គលេខាធិការ ពិសេស ការអនុវត្តមុខងារគាំទ្ររបស់ក្រសួង ស្ថាប័ន ព្រមទាំងជំរុញការចូលរួមអនុវត្តការងារកែទម្រង់របស់រាជរដ្ឋាភិបាល ប្រកបដោយ សង្គតិភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ។
កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃគ្រប់ក្រសួង ស្ថាប័ន។