នារសៀល ថ្ងៃសុក្រ ៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធ video conference ដើម្បីពិភាក្សាបន្តលើប្រព័ន្ធមូលទិន្នន័យច្បាប់នៃរាជរដ្ឋាភិបាលកម្ពុជាជាមួយភាគីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អមដោយឯកឧត្តម ប៉ែន ប៊ុនឈា អគ្គលេខាធិការរង គ.ក.ច. និងអ្នកជំនាញការច្បាប់នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លឹម ពុទ្ធិជាតិ អនុរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី អគ្គនាយកដ្ឋានបរិវត្តន៍កម្មឌីជីថល នៃទីស្ដីការគណៈរដ្ឋមន្រ្តី និងភាគីពាក់ព័ន្ធ។
ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធ video conference ដើម្បីពិភាក្សាបន្តលើប្រព័ន្ធមូលទិន្នន័យច្បាប់នៃរាជរដ្ឋាភិបាលកម្ពុជា ។
ថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦
ព័ត៌មានផ្សេងទៀត