សូមថ្លែងអំណរគុណជូនចំពោះវាគ្មិនអន្តរជាតិ រួមមាន៖
១. លោកស្រីសាស្ត្រាចារ្យបណ្ឌិត ANNE-SOPHIE LAFFITTE-MILARD សាស្ត្រាចារ្យផ្នែកច្បាប់ នៃសាកលវិទ្យាល័យ Paris 1 Panthéon-Sorbonne, អ្នកស្រាវជ្រាវ នៃវិទ្យាស្ថានស្រាវជ្រាវច្បាប់ស័របូន និងជាបណ្ឌិតផ្នែកច្បាប់ប្រៀបធៀប;
២. លោកស្រី ELIZABETH CATTA អគ្គមេធាវីកិត្តិយសនៃសាលាឧទ្ធរណ៍ ទីក្រុងប៉ារីស និងជាអតីតសមាជិកនៃគណៈកម្មការជាន់ខ្ពស់សម្រាប់កម្ពុជា;
៣. លោក KAZUAKI TAKAHASHI តំណាងមជ្ឈមណ្ឌលតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃគណៈកម្មការអង្គការសហប្រជាជាតិស្តីពីច្បាប់ពាណិជ្ជកម្មអន្តរជាតិ (UNCITRAL)
៤. លោក SAKANO Issei ទីប្រឹក្សាក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា។ ដែលបានស្ម័គ្រចិត្តចូលរួមធ្វើជាវាគ្មិនក្នុងសិក្ខាសាលាស្តីពី “ការរៀបចំក្របពាណិជ្ជកម្មសម្រាប់កម្ពុជា” ដែលបានប្រព្រឹត្តទៅនៅ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារ សុខា រាជធានីភ្នំពេញ ក្នុងវេទិកា ជួបជុំ ជជែក វែកញែក ពិភាក្សា ចែករំលែកគំនិត ទស្សនៈ បទពិសោធន៍ជាក់ស្តែង និងផ្តល់ធាតុចូលជាមតិយោបល់ និងជាពិសេសអត្ថបទស្រាវជ្រាវ តាមប្រធានបទនីមួយៗ នៃការវិវត្តនៃរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា និងឈានឆ្ពោះទៅរកបូរណភាពនៃការអនុវត្តលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យពាណិជ្ជកម្ម ស្របទៅតាមគុណតម្លៃកម្ពុជា ក្នុងបរិបទសកលភាវូបនីយកម្ម ប្រកបដោយរចនាសម្ព័ន្ធជាក់លាក់ ដែលបង្កប់នូវទស្សនវិជ្ជានីតិរដ្ឋ និងគុណតម្លៃផ្នែកសីលធម៌ និយាមសង្គម ប្រពៃណី ទំនៀមទម្លាប់របស់កម្ពុជា និងការកសាងវប្បធម៌នីតិរដ្ឋ។