គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាននិងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់លោក សំអុល សុផាវីត និងលោក សោម ញ៉ឹកអមរិន្រ្ទគ្លីនតុន ភ្នាក់ងារជាតិជាប់កិច្ចសន្យា នៃអគ្គលេខាធិការដ្ឋានដឹកនាំការកែទម្រង់ច្បាប់ចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីរបៀបធ្វើកំណត់ហេតុនៃកិច្ចប្រជុំ និងធ្វើប្រតិចារឹកផ្សារភ្ជាប់ជាមួយនឹងការប្រើប្រាស់នូវបច្ចេកវិទ្យា AI។

នាព្រឹកថ្ងៃព្រហស្បតិ៍១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្ដីការគណៈរដ្ឋមន្រ្តី ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាននិងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់លោក សំអុល សុផាវីត និងលោក សោម ញ៉ឹកអមរិន្រ្ទគ្លីនតុន ភ្នាក់ងារជាតិជាប់កិច្ចសន្យា នៃអគ្គលេខាធិការដ្ឋានដឹកនាំការកែទម្រង់ច្បាប់ចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីរបៀបធ្វើកំណត់ហេតុនៃកិច្ចប្រជុំ និងធ្វើប្រតិចារឹកផ្សារភ្ជាប់ជាមួយនឹងការប្រើប្រាស់នូវបច្ចេកវិទ្យា AI។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងបណ្ដុះបណ្ដាល មន្ត្រីនៃបណ្ដាអង្គភាពចំណុះទីស្ដីការគណៈរដ្ឋមន្រ្តីអភិវឌ្ឍន៍សមត្ថភាពមន្រ្តីឱ្យយល់ដឹងពីរបៀបធ្វើកំណត់ហេតុនៃកិច្ចប្រជុំ និងធ្វើប្រតិចារឹកផ្សារភ្ជាប់ជាមួយនឹងការប្រើប្រាស់នូវបច្ចេកវិទ្យា AI។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងភាគីពាក់ព័ន្ធទាំងអស់។