នារសៀលថ្ងៃព្រហស្បតិ៍ ៤រោចកើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្រី្ត ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.)បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាផ្ទៃក្នុងក្រុមប្រឹក្សាអ្នកច្បាប់ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ស៊ា ម៉ៅ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាននិងជាអគ្គលេខាធិការក្រុមប្រឹក្សាអ្នកច្បាប់ ដោយមានការអញ្ជើញចូលរួមពី
ឯកឧត្តម លោកជំទាវ ជាអនុប្រធាន សមាជិក សមាជិកបម្រុង អគ្គលេខាធិការរង, ប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីក្រុមប្រឹក្សាអ្នកច្បាប់។