ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងទស្សនទានស្ដីពីការរៀបចំមជ្ឈមណ្ឌលទិន្នន័យច្បាប់របស់រាជរដ្ឋាភិបាល។
នាព្រឹកថ្ងៃអង្គារ ២រោចកើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្ដីការគណៈរដ្ឋមន្រ្តី សាលប្រជុំ ៦០៧-B ជាន់ទី៦ អគារភាតរភាព ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងទស្សនទានស្ដីពីការរៀបចំមជ្ឈមណ្ឌលទិន្នន័យច្បាប់របស់រាជរដ្ឋាភិបាលអមឯកឧត្តម ប៉ែន ប៊ុនឈា អគ្គលេខាធិការរងនៃ គ.ក.ច ព្រមទាំងអ្នកជំនាញការនៃ អគ្គលេខាធិការដ្ឋាន គ.ក.ច។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លឹម ពុទ្ធិជាតិ អនុរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ តំណាងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម និងវប្បធម៌ តំណាងអគ្គនាយកដ្ឋានរាជកិច្ចនិងបណ្ណាសារជាតិ និងតំណាងអគ្គនាយកដ្ឋានបរិវត្តកម្មឌីជីថល។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងទស្សនទានស្ដីពីការរៀបចំមជ្ឈមណ្ឌលទិន្នន័យច្បាប់របស់រាជរដ្ឋាភិបាល។ កិច្ចនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ និងមន្ត្រីព្រមទាំងភាគីពាក់ព័ន្ធទាំងអស់។