គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធានក្រុមប្រឹក្សា និងជាអគ្គលេខាធិការនៃ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាអំពីវឌ្ឍនភាពការងារលើករណីសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការបង្កើតកំពង់ផែចំនួន៧ទីតាំង។

នារសៀលថ្ងៃព្រហស្បត៍ ១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ទីស្ដីការគណៈរដ្ឋមន្រ្តី ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធានក្រុមប្រឹក្សា និងជាអគ្គលេខាធិការនៃ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាអំពីវឌ្ឍនភាពការងារលើករណីសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការបង្កើតកំពង់ផែចំនួន៧ទីតាំង កិច្ចប្រជុំនេះមានការចូលរួមដឹកនាំពីសំណាក់ឯកឧត្តម នៅ បោនន័រ អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងពិភាក្សាអំពីវឌ្ឍនភាពការងារលើករណីសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការបង្កើតកំពង់ផែចំនួន៧ទីតាំង។ កិច្ចនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ និងមន្ត្រីមកពីក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់។