គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ពិភាក្សាលើការរៀបចំមជ្ឍមណ្ឌលទិន្នន័យច្បាប់។

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ទីស្នាក់ការអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) អមដោយឯកឧត្តម ប៉ែន ប៊ុនឈាអគ្គលេខាធិការរង គ.ក.ច ព្រមទាំងអ្នកជំនាញការច្បាប់ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ពិភាក្សាលើការរៀបចំមជ្ឍមណ្ឌលទិន្នន័យច្បាប់ ។កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ ឯកឧត្តម ទូច យ៉ារ៉ាន់ឌី អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងឯកឧត្តម លឹម ពុទ្ធិជាតិ អនុរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី ។ កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ តាមដាន អំពីវឌ្ឍនភាព នៃដំណើរការរៀបចំមជ្ឍមណ្ឌលទិន្នន័យច្បាប់។កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ព្រមទាំងភាគីពាក់ព័ន្ធ ជាច្រើនរូប ។